ធីភីអេក (TPH) បានបង្កើតឡើងតាំងពីឆ្នាំ២០១០។ យើងជាក្រុមហ៊ុនស្របច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការផ្គត់ផ្គង់ ផលិតផលបំរើអោយការវិចខ្ចប់ ជាច្រើនប្រភេទនៅកម្ពុជា។ មកដល់ពេលនេះ ធីភីអេក (TPH) បានចូលរួមធ្វើការ និង រីកចំរើនជាមួយអតិថិជន ជាង​១០០០​ក្រុមហ៊ុន នៅទូទាំងប្រទេស។

ក្រុមហ៊ុនយើងមានគោលដៅ ជួយដល់សហគ្រាសផលិត និងបំរើសេវាកម្ម នៅកម្ពុជា ទទួលបានជោគជ័យ តាមរយៈការប្រើប្រាស់បច្ចេកទេសផលិត និងការវិចខ្ចប់ត្រឹមត្រូវ មានសុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យខ្ពស់ ​ ពិសេសធ្វើអោយផលិតផលរបស់ខ្លួនស្អាតទាក់ទាញខ្លាំង ទទួលបានការទុកចិត្តអោយតំលៃពីអតិថិជន។

ដើម្បីបំពេញគោលដៅនេះ ធីភីអេក (TPH) បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបណ្តុះបណ្តាល អភិវឌ្ឃ បុគ្គលិក  អោយក្លាយជាមនុស្សដែលមានសមត្ថភាពជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។       បុគ្គលិក ធីភីអេក (TPH) គ្រប់រូប ទទួលបានប្រាក់ចំណូលខ្ពស់ជាងបុគ្គលិកធម្មតា និងមានកំណើនរាល់ឆ្នាំ។ ពួកគេធ្វើការក្នុងបរិយាកាសរីករាយ ទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ។  នៅធីភីអេក (TPH) យើងជឿថា បុគ្គលិកគ្រប់រូប ជាមនុស្សមានសក្តានុពលខ្លាំង គួរទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជាពិសេស ដើម្បីបានក្លាយជាមេដឹកនាំ និងជោគជ័យ នៅថ្ងៃមុខ។